Saturday, December 26, 2015

NASA បង្ហាញ​ផ្ទះ​កញ្ចក់​អាច​ដាំ​ដំណាំ​សម្រាប់​ថ្ងៃ​អនាគត ពេល​ឡើង​ទៅ​ភព​ព្រះអង្គារ

by Unknown  |  in បច្ចេកវិទ្យាថ្មីៗ at  11:52 PM

បេសកកម្មឡើងទៅភពព្រះអង្គារបានកំពុងបន្តធ្វើរាប់សិបឆ្នាំ ដោយអ្នកវិទ្យាសាស្ត្រ ជាច្រើនអាច ក្ដាប់យកពត៌មាន ជាច្រើនចេញ ពីភពពណ៌ ក្រហមមួយនេះ បានយ៉ាងច្រើន ជុំវិញស្ថានភាព ជាក់ស្ដែង នៅលើភព អាកាសធាតុ សម្ពាធ និងបញ្ហាបច្ចេកទេស ផ្សេងៗជាច្រើន។ ហេតុដូចនេះ បេសកកម្មឡើង ទៅភពព្រះអង្គារ តាមរយៈយាន អាវកាស នឹងបន្តធ្វើ ដដែល ដោយគ្រោងនឹងលេច ចេញជារូបរាង ជាផ្លូវការ នៅឆ្នាំ 2019 ខាងមុខ ឬលោតដល់ 2020 យ៉ាងយូរ ត្រៀមនឹងបំបែក ប្រវត្តិសាស្ត្រថ្មី ម្ដងទៀត។






ផ្ទះកញ្ចក់នេះមានលក្ខណៈពិសេស​បែបវិទ្យាសាស្ត្រច្រើន ដែលអាច ផ្គត់ផ្គង់ អុកកហ្ស៊ីហ្សែន និងលុបបំបាត់ ឧស្ម័នកាបោនដាយ ឧកសាយ ធ្វើឲ្យដំណាំអាច ដុះលូតលាស់បាន អមមកជាមួយនឹង ប្រព័ន្ធទឹក ផ្គត់ផ្គង់ទៅលើ ឬសរបស់រុក្ខជាតិ ផ្ទាល់តែម្ដង។ ក្នុងនោះ ដំឡូងបារាំង គឺជាដំណាំ ចំបងគេ ដែលអ្នកវិទ្យាសាស្ត្រ អះអាងថា អាចនឹងដាំដុះ ជាផ្លូវការ នៅលើភព ព្រះអង្គារ ព្រោះពីគេ ទទួលបានជោគជ័យ 100% នៅក្នុងផ្ទះ កញ្ចក់គំរូនោះ ហើយក៏កំពុងតែ បន្តដាំដំណាំ ផ្សេងៗទៀត ផងដែរ។



នេះគ្រាន់តែជាគម្រោង ស្ថិតនៅក្នុងការសិក្សាបន្ថែម និងធ្វើតេស្ដប៉ុណ្ណោះ ដែលទទួលបាន ផ្លែផ្កា បណ្ដើរៗហើយ ហើយវានឹងលេច ចេញជារូបរាង ពិតប្រាកដ នៅពេលគម្រោង បង្ហោះយាន អាវកាស ត្រៀម នឹងហោះ ទៅភពព្រះអង្គារ បានរៀបចំ រួចរាល់។

ប្រភពមកពី៖ ww.camboreport.com

0 comments:

Proudly Powered by Blogger.